រំភើបជំនួសMyolie Wu កូនទី ១ ប្រុស ពេលនេះត្រៀមសម្រាលកូនទី ២ ម្នាក់ទៀតក៏ជាកូនប្រុស !

0
106

រំភើបជំនួសMyolie Wu កូនទី ១ ប្រុស ពេលនេះត្រៀមសម្រាលកូនទី ២ ម្នាក់ទៀតក៏ជាកូនប្រុស !

កាលពីពេលថ្មីៗនេះ លោក Philip Lee ដែលគេស្គាល់ច្បាស់ថាជាស្វាមីរបស់តារាសម្តែងស្រី Myolie Wu បានប្រកាសលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា ភរិយារបស់លោកបច្ចុប្បន្នកំពុងពពោះកូនទី ២ ហើយដោយកូនទី ២ ក៏ជាកូនប្រុសដូចគ្នា ។

យោងតាមសារព័ត៌មាន Jaynestars គេបានដឹងដែរថា នាង Myolie បានកាត់បន្ថយការងារសិល្បៈរបស់នាងជាច្រើនកាលពីប៉ុន្មានខែចុងក្រោយនេះ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការរក្សាគភ៌ និង ត្រៀមខ្លួនសម្រាលក្នុងរយៈពេលដ៏ខ្លីខាងមុខ ។ ដំណឹងនេះត្រូវបានប្រកាសជាផ្លូវការ ស្របពេលដែលលោក Philip បានសម្រេចចិត្តបើកភោជនីយដ្ឋានមួយកន្លែង ដែលគេក៏ឃើញវត្តមានរបស់ភរិយាលោកចូលរួមផងដែរ ។

តាមរយៈការចូលរួមក្នុងកម្មវិធីសម្ពោធហាងនេះដែរ គេឃើញ នាង Myolie មានទឹកមុខស្រស់បស់ ដែលអាចបង្ហាញថា នាងបានត្រៀមខ្លួនជាស្រេចក្នុងការសម្រាលកូនក្នុងផ្ទៃ ។ គួរបញ្ជាក់ដែរថា នាង Myolie បានរៀបការនឹងស្វាមីនាឆ្នាំ ២០១៥ ដែលកូនដំបូងរបស់ពួកគេបច្ចុប្បន្នមានវ័យជិត ២ ឆ្នាំហើយ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here