ខ្ពស់ហើយស្អាតទៀត Miss Universe Myanmar-2019 ទើបគ្រងមកុដថ្ងៃមុន (វីដេអូ)..

0
163

ខ្ពស់ហើយស្អាតទៀត Miss Universe Myanmar-2019 ទើបគ្រងមកុដថ្ងៃមុន (វីដេអូ)..

ស្រប​ពេលដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន ដូចជា​ប្រទេស វៀតណាម កម្ពុជា ម៉ាឡេស៊ី ជាដើម បាន​ស្វែង​រកឃើញ​រាជិនី​សម្រស់​គ្រង​មកុដ​សម្រាប់​តំណាង​ប្រទេស​រៀងៗ​ខ្លួន ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​ប្រចាំឆ្នាំ Miss Universe 2019 ខាងមុខ​នោះ កាលពីពេល​ថ្មីៗ​នេះ ប្រទេស​មី​យ៉ាន់​ម៉ា ក៏បាន​ឈានដល់​រកឃើញ​បវរកញ្ញា​តំណាង​ប្រទេស​ខ្លួន​ផងដែរ ។​

​រាជិនី​សម្រស់​គ្រង​មកុដ Miss Universe Myanmar 2019 ដែល​ទើបនឹង​រកឃើញ​ថ្មីៗ​នេះ ពោលគឺ​កាលពី​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ Swe Zin Htet អាយុ ២០ ឆ្នាំ កម្ពស់ ជា​បវរកញ្ញា​មកពី​រដ្ឋធានី​នៃ​រដ្ឋ Kayin ដោយ​បវរកញ្ញា​រូបនេះ​បាន​ដណ្តើម​ជ័យជម្នះ និង បានក្លាយ​ជា​បេ​ក្ខ​នារី​តំណាង​ប្រទេស​មី​យ៉ាន់​ម៉ា នៅក្នុង​ការប្រកួត Miss Universe លើក​ទី ៦៨ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ចុង​ឆ្នាំនេះ ឯ​ប្រទេស​កូរ៉េខាងត្បូង ។​

​គួរ​ឱ្ត​ដឹង​ដែរ​ថា នាង Swe Zin Htet គឺជា​បវរកញ្ញា​មី​យ៉ាន់​ម៉ា ទី ៧ ដែល​បាន​គ្រង​មកុដ និង តំណាងឱ្យ​ប្រទេស​នេះ​ក្នុង​កម្មវិធី​ប្រកួត​ខាងលើ ដែល​ឆ្នាំ​ដំបូង ក្នុង​ឆ្នាំ ២០១៣ នោះ តំណែង​នេះ​គឺ​បាន​ធ្លា​ក់លើ នាង Hnin Thway Yu Aung ។ ចង់ដឹងថា បវរកញ្ញា​តំណាង​ប្រទេស​មី​យ៉ាន់​ម៉ា មាន​រូប​សម្រស់​ស្រស់ស្អាត និង ស័ក្តិសម​ប៉ុនណា​នោះ សូម​ទស្សនា​រូបភាព និង វីដេអូ​ខាងក្រោម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here