អ៊‌ឹះ! ទូច ស្រីល័ក្ខ ត្រូវប្អូនស្រីថា ដួលបោកក្បាលក្នុងបន្ទប់ទឹក ពេលនេះមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ !..

0
145

អ៊‌ឹះ! ទូច ស្រីល័ក្ខ ត្រូវប្អូនស្រីថា ដួលបោកក្បាលក្នុងបន្ទប់ទឹក ពេលនេះមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ !..

មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ស្រទាប់​អ្នកគាំទ្រ បន្ទាប់ពី​ឃើញ​សារ​ដែល​ប្អូនស្រី​តារាចម្រៀង ទូច ស្រី​ល័​ក្ខ បានធ្វើការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ របស់​តារា​ស្រី​រូបនេះ​ថា សូម​លុបចោល​រាល់​ការសម្តែង និង ការប្រគំ​តន្ត្រី​ទាំងអស់​របស់​បងស្រី​ដែល​បានទទួល​កន្លងមក ដោយហេតុថា​បងស្រី​ខ្លួន ទូច ស្រី​ល័​ក្ខ បាន​រងរបួស​ក្បាល ក្រោយ​ដួល​បោ​ក្បាល​ក្នុង​បន្ទប់ទឹក​កាលពី​ម្សិលមិញ ។​

​តាមរយៈ​ការ​បង្ហោះ​នោះ ប្អូនស្រី ទូច ស្រី​ល័​ក្ខ មិនបាន​បង្ហាញ​ពី​អាការ​បងស្រី​មាន​សភាព​ធ្ងន់ ឬ ស្រាល​យ៉ាងណា​ឡើយ តែ​អ្វីដែល​គេ​ដឹង​នោះ​គឺ​ការលុបចោល រាល់​កម្មវិធី​សម្តែង​ទាំងអស់​របស់ ទូច ស្រី​ល័​ក្ខ ដែលមាន​ទាំង​ជាមួយ​ស្ថានីយទូរទស្សន៍ និង កម្មវិធី​ប្រគំ​តន្ត្រី​នានា​ដែល​ធ្វើ​នៅ​អាទិត្យ​ខាងមុខនេះ ។ ការលុបចោល​ការងារ​យ៉ាង​ប្រថុច​ញុ​ចនេះ​ទៀតសោត ប្អូនស្រី​របស់ ទូច ស្រី​ល័​ក្ខ ក៏បាន​ចេញមុខ​សូម​ការ​អធ្យាស្រ័យ​ដល់​គ្រប់​បណ្តា​ស្ថា​នី​ទូរទស្សន៍ និង កម្មវិធី​ប្រគំ​តន្ត្រី​នានា ដែល​បងស្រី​ខ្លួន​បានទទួល​កន្លងមក​ផងដែរ ។​

​នេះ​ជា​សារ​របស់​ប្អូនស្រី​របស់ ទូច ស្រី​ល័​ក្ខ ដែល​បាន​រៀបរាប់​ឱ្យដឹង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក «​នាង​ខ្ញុំ​ត្រូវជា​ប្អូនស្រី​របស់​បងស្រី​របស់​ខ្ញុំ ទូច ស្រី​ល័​ក្ខ សូម​អធ្យាស្រ័យ​ដល់​បង​ដែល​រៀបចំ​កម្មវិធី​គ្រប់​បណ្តាល​ស្ថានីយទូរទស្សន៍​ដែល​បងស្រី​របស់ខ្ញុំ​បានទទួល ក៏ដូចជា​គ្រប់​កម្មវិធី concert ត្រៀម​សម្រាប់​អាទិត្យ​ក្រោយ នាង​ខ្ញុំ​តំណាង​បងស្រី​របស់ខ្ញុំ​សូម​អធ្យាស្រ័យ​ដោយ​ក្តី​អនុគ្រោះ ដោយ​សូម​លើក​ពេល​រាល់​កម្មវិធី​ទាំងអស់​ដែល​បងស្រី​របស់ខ្ញុំ​ទទួល សូម​លុបចោល​ទាំងអស់ ដោយ​បងស្រី​របស់ខ្ញុំ​ជួប​ឧប្បត្តិហេតុ​ដួល​ត្រូវ​ក្បាល​នៅក្នុង​បន្ទប់ទឹក អ៊ីចឹង​សូម​បងៗ​អ្នករៀបចំ​កម្មវិធី​អនុគ្រោះ​ដោយ​ក្តី​អនុញ្ញាត សុំទោស​ផង​» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here