ស៊ែរមួយកុំដាច់ចិត្តអូសរំលង! មួយករណីទៀតហើយ កំពុងតែប្រកាច់ក្រោយពីឆ្កែខាំបានជាង ១ ខែ

0
210

ស៊ែរមួយកុំដាច់ចិត្តអូសរំលង! មួយករណីទៀតហើយ កំពុងតែប្រកាច់ក្រោយពីឆ្កែខាំបានជាង ១ ខែ

មើលទៅពិតជាគួរឱ្យអាណិតណាស់ យុវជនម្នាក់នេះត្រូវបានឆ្កែខាំ កាលពីខែមេសា ឆ្នាំ ២០១៩ ស្រាប់តែមកដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ នេះ បានប្រកាច់ប្រកិន ត្រូវបានក្រុមគ្រួសារចាប់ចងដៃ ចងជើង និង ចងភ្ជាប់ទៅនឹងសសរផ្ទះ ។

យុវជនរងគ្រោះរូបនេះមានឈ្មោះ ចាន់ មករា អាយុ ២១ ឆ្នាំ រស់នៅក្នុង ភូមិ ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ តាមក្រុមគ្រួរសារយុវជននោះបានឱ្យដឹងថា រូបគេមានរបួស ដោយសារឆ្កែខាំតាំងពីអំឡុងខែមេសាមកម្ល៉េះ មកដល់ពេលនេះទើបតែបង្កឱ្យយុវជនរូបនេះមានអាការប្រកាច់ម្តងៗ និង ស្រែកលូមានសំឡេងដូចសត្វឆ្កែទៅហើយ មើលទៅគួរឱ្យសង្វេគពន់ពេក នៅពេលដែលឃើញទិដ្ឋភាពបែបនេះ

ពេលនេះក្រុមគ្រួសារយុវជនរងគ្រោះកំពង់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយកូនស្ថិតក្នុងសភាពប្រកាច់ប្រកិនយ៉ាងនេះ ជាមួយគ្នានោះពួកគាត់បានសំណូមពរសូមមេត្តាជួយដល់កូនរបស់គាត់ផង ព្រោះគាត់ទ័លហើយ ៕

ដោយ៖សុថាត់

LEAVE A REPLY

Please enter your comment!
Please enter your name here