ពេជ្រ សោភា៖ ពេលទៅដល់ ទើបកាន់តែយល់ច្បាស់ ក្មួយពិបាកណាស់ ទាំងការហូប ទាំងការរស់នៅ អត់ទាំងសាលារៀនទៀត ជួបគ្នាម្តងទៀតណាក្មួយ ពេលសាលារៀនធ្វើរួច មីងសន្យាហើយថា…

0
54

កាលពីម្សិលមិញនេះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Siek Bunnary បានបញ្ជាក់សារមួយឲ្យដឹងថា “សូមអរគុណដល់កំពូលតារាចម្រៀងដ៌ល្បី ពេជ្រ សោភា បានកសាងសាលារៀនជូនក្មេងក្មេងនៅ ភូមិពង្រក ឃុំតេជោអភិវឌ្ឍន៌ ស្រុកឈូក ខេត្តកំពត។ ព្រោះទីនោះជាតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន គ្មានផ្សា គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានមនុស្សចេញចូលច្រើនឡើយ។ សិស្សទាំងអស់សរុបទាំងឆ្ងាយនិងជិតតូចនិងធំគឺ100នាក់ជាង ពួកត្រេកអរ និងសប្បាយយ៉ាងខ្លាំង ស្រែកហ៊ោកញ្ជ្រៀវអរគុណៗ ដល់Idolពួកគេ ដែលស្រលាញ់ពួកគេហើយធ្វើសាលាអោយពួកគេបានរៀនក្រេបយកចំណេះវិជ្ជាទៅអានាគត។

ប្រជាពលរដ្ឋដែលនៅទីនោះដែលជាអាណាព្យាបាលមាតាបីតាសិស្សបានលឺថា ពេជ្រ សោភា សង់សាលាអោយកូនៗពួកគាត់ៗក៌សប្បាយចិត្តខ្លាំងណាស់ដោយពួកគាត់មានក្តីរំពឹងថាកូនៗពួកគាត់អាចមានសាលាមួយដែលអាចអោយកូនៗពួកគាត់អង្គុយរៀនបានស្រួល មិនបារម្ភខ្លាចខ្យល់ភ្លៀងក្តៅហុយដូចមុនទៀត ហើយអាច នឹងរៀនពូកែជាងមុនព្រោះកន្លែងល្អ។

ទឹកចិត្តរបស់កំពូលតារាចម្រៀងយើងគាត់មិនត្រឹមចង់ធ្វើតែសាលាប៉ុណ្ណោះទេ គាត់(ពេជ្រ សោភា ) ចង់ធ្វើសាលា ចង់ធ្វើអណ្តូងទឹក និងកូនឈើនៅបរិវេណ នោះទៀតផង ដោយគាត់( ពេជ្រ សោភា ) បោះបង់ការចង់ទិញឡានថ្មី បង្វែរលុយដែលសន្សំនោះមកធ្វើជាសាលាវិញ ដូច្នេះហើយទឹកចិត្តដ៌ធំធេងរកអ្វីមិនប្រៀបមិនបាននេះ។ ពួកគាត់ដែលមាន លោកតាអាចារ្យវត្ត មេភូមិ អនុភូមិ ប្រជាការពារភូមិ មាតាបិតាសិស្ស និងសិស្សានុសិស្សតូចធំ សូមអរគុណដល់ ពេជ្រ សោភា យ៉ាងជ្រាលជ្រៅនិងសូមជូនពរ អោយជួបតែមនុស្សល្អ ជោគជ័យក្នុងជីវិត ទៅណាមកណាមានតែគេអាស្រលាញ់អាណិតរាប់អាន ព្រះអង្គទ្រង់នៅជាមួយអស់អ្នកណាដែលធ្វើអំពើល្អ។”។

ចំណែកក្នុងថ្ងៃនេះ ពេជ្រ សោភា បានទៅជួបផ្ទាល់ជាមួយក្មេងៗទាំងនោះហើយ ព្រមទាំងបានភ្ជាប់សារមួយផងដែរថា “បានទៅដល់ហើយ ពេលទៅដល់ទើបកាន់តែយល់ច្បាស់ ក្មួយពិបាកណាស់ ទាំងការហូប ទាំងការរស់នៅ អត់ទាំងសាលារៀនទៀត ជួបគ្នាម្តងទៀតណាក្មួយពេលសាលារៀនធ្វើរួច មីងសន្យាហើយថាទៅម្តងទៀត”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here