អាណិតខ្លាំងណាស់! លោកតា កាន់សីល១០ ខំដើរសំលៀងកាំបិតរាល់ថ្ងៃនេះ ដើម្បីយកលុយទៅ សម្រេចគោលបំណងដ៏ធំមួយ គឺ

0
96

អាណិតខ្លាំងណាស់! លោកតា កាន់សីល១០ ខំដើរសំលៀងកាំបិតរាល់ថ្ងៃនេះ ដើម្បីយកលុយទៅ សម្រេចគោលបំណងដ៏ធំមួយ គឺ

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកដ៏ស្រស់ស្អាតម្នាក់ឈ្មោះ លីដែន ធីន បានបង្ហោះសារ និងរូបភាពរបស់លោកតា ដែលជាអ្នកសំលៀងកំាបិតម្នាក់ ដែលលោកតា ខំរាល់ថ្ងៃនេះ គឺមានគោលបំណងមួយ គឺចង់សាងសង់ វិហារ សសរ ផ្ទាំងគំនូរ និងនៅប្រក់ក្បឿង វិហារ ទៀត។ ម្ចាស់ហ្វេសប៊ុកនេះ ក៏បានភ្ជាប់សារខាងក្រោមថា៖

“អរគុណសំរាប់ទឹកចិត្តបងស្រីប្អូនស្រីដែលជួយបំពេញបំណងប្រាថ្នារបស់តា ទឹកចិត្តធំធេងណាស់ គាត់ចាស់ហេីយតែគាត់នៅមានបំណង់ប្រាថ្នាជួយសាងសង់វិហារ សសរ ផ្ទាំងគំនូរ និងនៅប្រក់ក្បឿងនៅវិហារទៀត អ្នកដែលបានចូលរួមនាងខ្ញុំបានកត់ឈ្មោះនៅខាងក្រោម លុយទាំងអស់នាងខ្ញុំបានទទួលនាងខ្ញុំបានជូនដល់ដៃលោកតា។

លោកតាគាត់ដេីរសំលៀងកាំបិត បាន1ថ្ងៃ 10000-20000រៀល តែគាត់ខំរាល់ថ្ងៃដេីម្បីយកលុយទាំងអស់ដែលគាត់បានទទួលគាត់យកទៅធ្វេីវិហារនៅ វត្តអំរ៉ា ភូមិស្នោរ ឃ្មុំរកាក្នុង ក្រុងដូនកែវ ខេត្តដូនកែវ គាត់ជាអ្នកកាន់សីល 10 អរគុណធំៗបងស្រីប្អូនស្រី មានឱកាសញុំនឹងទៅវត្តនឹង ជូនបុណ្យដល់អ្នកទាំងអស់គ្នាផង អោយរកសុីទទួលទានមានបាន និង សុខភាពល្អ គ្រប់ៗគ្នា លេខទូរសព្ទ័របស់លោកតា: 097 911 0507″៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here