ទោះ ចេន្នី ការប្ដីរួចពិតមែន តែទំនាក់នងជាមួយ វីជេ វ៉ុនសេន នៅស្អិតល្មួតដូចដើម..!

0
99

ទោះ ចេន្នី ការប្ដីរួចពិតមែន តែទំនាក់នងជាមួយ វីជេ វ៉ុនសេន នៅស្អិតល្មួតដូចដើម..!

តារា​ស្រី​ថៃ​នាង ចេ​ន្នី និង វី​ជេ វ៉ុ​ន​សេន គឺជា​មិត្តសម្លាញ់​នឹង​គ្នា​រាប់​ឆ្នាំ​មកហើយ បើទោះបីជា​ពេលនេះ ចេ​ន្នី បាន​រៀបការ​មាន​ស្វាមី​រួចហើយ​ក៏ដោយ ប៉ុន្ដែ​បើ​ងាក​ទៅ​មើល​ទំនាក់ទំនង​របស់​ពួកគេ​វិញ​គឺ​នៅតែ​ល្អ​នឹង​គ្នា​មិន​ខុសពី​ពេលកន្លងមក​នោះទេ ។​

​ក្នុងឱកាស​ជប់លៀង​ឡើង​ខុន​ដូ​តម្លៃ​ក្បែរ ១ លាន​ដុល្លារ​របស់​វី​ជេ វ៉ុ​ន​សេន កាលពីពេល​ថ្មីៗ​នេះ តារា​ថៃ ចេ​ន្នី និង មិត្តភក្ដិ​ជិតស្និទ្ធ​របស់​នាង​ប៉ុន្មាន​រូប​ទៀត បាននាំគ្នា​ជប់លៀង​អបអរសាទរ​ឱ្យ​នាង​យ៉ាង​រីករាយ​បំផុត ហើយ​រឿង​ដែល​គួរឱ្យកត់សម្គាល់​នោះ ទំនាក់ទំនង​របស់​ពួកគេ​នៅតែ​ស្អិតល្មួត​នឹង​គ្នា​ដូច​កាលពី​តារា​ស្រី ចេ​ន្នី មិនទាន់​រៀបការ​ស្វាមី​អ៊ីចឹង ។​

​ជាក់ស្ដែង​បើ​សង្កេត​លើ​រូបថត​ជាច្រើន​សន្លឹក​ដែល​ពួកគេ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម បានបង្ហាញ​ពី​ភាពស្និទ្ធស្នាល ការ​លេងសើច​សប្បាយរ​វាង​គ្នា ស្ដែង​ឱ្យឃើញ​ពី​មិត្តភាព​មិនចេះ​ប្រែប្រួល​របស់​ពួកគេ​គួរឱ្យ​កោតសរសើរ​បំផុត ព្រោះ​ធម្មតា​នៅពេល​មនុស្ស​ស្រី​រៀបការ​ស្វាមី​រួច ភាគច្រើន​តែងតែ​ឃ្លាតឆ្ងាយ​ពី​មិត្តភក្ដិ ដោយឡែក​សម្រាប់​នាង ចេ​ន្នី និង វី​ជេ វ៉ុ​ន​សេន ព្រមទាំង​មិត្តភក្ដិ​នាង​ប៉ុន្មាន​នាក់​នេះ​វិញ នៅតែ​ជិតស្និទ្ធ​គ្នា​ដូចដើម ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here