កក្រើកបាត់! Taylor Swift យកបទ «Me» ច្រៀងក្នុងការប្រគំតន្រ្តីលើកបំដូង ពិតជាប្លែកអស្ចារ្យ (វីដេអូ)..

0
122

កក្រើកបាត់! Taylor Swift យកបទ «Me» ច្រៀងក្នុងការប្រគំតន្រ្តីលើកបំដូង ពិតជាប្លែកអស្ចារ្យ (វីដេអូ)..

បទ​ចម្រៀង «Me» របស់​កំពូល​តារាចម្រៀង​អាមេរិក Taylor Swift ទើបតែ​ចេញ MV កាលពី​ប៉ុន្មាន​ថ្ងៃមុន​ប៉ុណ្ណោះ ប៉ុន្ដែ​បទ​ម្រៀ​ង​មួយ​បទ​នេះកំពុង​ទទួលបាន​សន្ទុះ​នៃ​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ស្ទើរតែ​ជុំវិញ​ពិភពលោក ព្រោះតែ​បទ​ចម្រៀង​មួយ​នេះ មាន​លក្ខណៈពិសេស និង ប្លែក​ភ្នែក​ខ្លាំង​បំផុត ។​

​ងាក​ទៅ​មើល​ការប្រគំ​តន្ត្រី​លើកដំបូង​ដែល Taylor Swift លើកយក​បទ «Me» នេះ​មក​ច្រៀង​នៅលើ​ឆាក​ជាមួយ​តារាចម្រៀង​អាមេរិក Brendon Urie កាលពី​យប់មិញ​នេះ​វិញ កាន់តែ​ពិសេស​អស្ចារ្យ​ខ្លាំង​បំផុត ដោយ​ការសម្ដែង​របស់​ពួកគេ​គឺ​បង្ហាញ​នូវ​ទិដ្ឋភាព​រស់​រវើក​ប្លែក​ភ្នែក កម្រ​បានឃើញ​ពីមុនមក ធ្វើឱ្យ​ទស្សនិកជន​ដែល​កំពុង​ទស្សនា​នៅក្នុង​ស្ទូ​ឌី​យោ​ទាំងមូល​ស្រែក​ហ៊ោកញ្ជ្រៀវ​កក្រើក​ពេញ​ឆាក​តែម្ដង ។​

​ទោះបីជា​មិនបាន​ទៅ​ទស្សនា​ការប្រគំ​តន្ត្រី​ផ្ទាល់ ដោយ​គ្រាន់តែ​ទស្សនា​វីដេអូ​ដែលជា​ឆាក​ដំបូង​បទ «Me» របស់​កំពូល​តារាចម្រៀង Taylor Swift ក៏មាន​អារម្មណ៍​ថា​រំភើប​មិនធម្មតា​ទៅហើយ ។ តោះ​កុំឱ្យ​ខាត​ពេល ទស្សនា​វីដេអូ​ការប្រគំ​តន្ត្រី​របស់ Taylor Swift ខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here