នោះវីវរហើយវីជេ តាប៊ុយ៖ ទីបំផុតការខំប្រឹងប្រែងអស់ជិត7ឆ្នាំនេះក៏បានមកដល់ចំណុច… សូមទោសទស្សនិកជនទាំងអស់គ្នា យើងលែងមាន ពេញចិត្តឬអត់? ទៀតហើយ

0
307

នោះវីវរហើយវីជេ តាប៊ុយ៖ ទីបំផុតការខំប្រឹងប្រែងអស់ជិត7ឆ្នាំនេះក៏បានមកដល់ចំណុច… សូមទោសទស្សនិកជនទាំងអស់គ្នា យើងលែងមាន ពេញចិត្តឬអត់? ទៀតហើយនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នេះ គេប្រទះឃើញរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ ក្រោយពេល  វីជេ តាប៊ុយ (Vj Taboi) បានបង្ហោះសារដ៏ខ្លី និងចាក់ដោតអារម្មណ៍មួយជាខ្លាំង សារនោះគឺមានន័យថា “ទីបំផុតការខំប្រឹងប្រែងអស់ជិត7ឆ្នាំនេះក៏បានមកដល់ចំណុច…….។សូមទោសទស្សនិកជនទាំងអស់គ្នា យើងលែងមានពេញចិត្តឬអត់ទៀតហើយ។”។

ក្នុងនោះគេក៏បានឃើញលោកបាន ស៊ែរកម្មវិធីពេញចិត្តឬអត់? ដែលធ្លាប់លេងកន្លងមកនេះ ឡើងវិញ ព្រមទាំងភ្ជាប់សារដ៏សោកស្តាយមួយទៀតថា “មើលshowខ្លួនឯងឡើងវិញម្តងហើយម្តងទៀត ពិតជាមានអារម្មណ៍ថាស្តាយ”។

ក្រោយពីឃើញសារដ៏ភ្ញាក់ផ្អើលមួយនេះហើយ បានធ្វើឲ្យអ្នកដែលធ្លាប់គាំទ្រកម្មវិធីមួយនេះកន្លងមក ចូលទៅ comment សួរផងដែរថា “តើហេតុអ្វីទៅបង បានជាលែងមានកម្មវិធីមួយនេះអញ្ចឹង តើដូរកម្មវិធីថ្មីមែន?”។ ហើយក៏នៅមានអ្នកផ្សេងទៀត ក៏មានសំនួរប្រហាក់ប្រហែលនេះផងដែរ តែគេនៅមិនទាន់ឃើញ វីជេ តាប៊ុយ បញ្ជាក់ពីមូលហេតុឡើយមកទល់ពេលនេះ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here