មានរឿងអ្វីចេះ?អន្ទិត តាក់ស៊ី កំសត់ណាស់នៅសល់តែមួយវ៉ាលីនេះទេ ឃើញគាត់ផ្ទាល់ចង់ស្រក់ទឹកភ្នែក…!

0
416

មានរឿងអ្វីចេះ?អន្ទិត តាក់ស៊ី កំសត់ណាស់នៅសល់តែមួយវ៉ាលីនេះទេ ឃើញគាត់ផ្ទាល់ចង់ស្រក់ទឹកភ្នែក…!

ដូចដែលបានដឹងហើយ បន្ទាប់ពីបានបួសធ្វើជាសង្ឃរយៈពេលខ្លីមក នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ព្រះតេជគុណតាក់ស៊ី បានសម្រេចលាចាកសិក្ខាបទបានសម្រេចហើយ ព្រោះតែបញ្ហាសុខភាពកាត់តែធ្ងន់ធ្ងរ តម្រូវឲ្យទៅព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់។ ទន្ទឹមគ្នានេះ ការលាចាកសិក្ខាបទរបស់ព្រះតេជគុណតាក់ស៊ី ហាក់មិនសប្បាយចិត្តនោះទេ ដោយបានទាំងសម្រក់ទឹកភ្នែកផងដែរ ព្រោះនឹកស្តាយស្រណោះបំណងប្រាថ្នារបស់ខ្លួន មិនគួរណាបួសបានរយៈពេលខ្លីបែនេះសោះ។

ក្រោយពីលាចាកសិក្ខាបទភ្លាម តារាកំប្លែងនាយតាក់ស៊ី ប្រញ៉ាប់ប្រញ៉ាល់ទៅមន្ទីរពេទ្យដើម្បីព្យាលបាល ដែលបច្ចុប្បន្ននេះសុខភាពរបស់លោកហាក់ប្រសើរឡើងវិញ អ្វីដែលគួរឲ្យអាណិតនោះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកហេង ឡុង ប្រធានសមាគមន៍សិល្បករជួយសង្គម បានឲ្យដឹងថាក្រោយពីសឹកហើយ លោកមិនទាន់មានការងារដូចមុន មិនទាន់មានប្រាក់ចំណូលដូចមុនឡើយ ហើយអ្វីដែលគួរឲ្យខ្លោចចិត្តអាណិតទៀតនោះ លោកបានឲ្យដឹងបន្ថែមថា លោកមិនទាន់កន្លែងស្នាក់នៅទេ ដោយមុនពេលបួសលោកបានចែកផ្លូវជាមួយភរិយាហើយ ដោយប្រគល់ទ្រព្យសម្បត្តិ៍មានទាំងនៅខ្លួនប៉ុន្មានឲ្យទៅប្រពន្ធកូនទាំងអស់ ហើយលោកនិងប្រពន្ធនាងភីមមិនបានចុះអេតាស៊ីវិលជាមួយគ្នានោះទេ ដោយគិតថាខ្លួននឹងបួសអស់មួយជីវិត មិនគួរណាមានបញ្ហាសុខភាពបែបនេះសោះ។

ក្នុងនោះផងដែរនាយតាក ស៊ី ក៏លើកដៃសូមណូមពរដល់ស្ថានីយ៍ទូរទស្សស៊ីធីអិន ដើម្បីអនុញ្ញាតឲ្យចូលបំរើការងារវិញ ដោយលោកលើកឡើងថាបើបានចូលបំរើការងារវិញ ដូចជាផ្តល់ជីវិតថ្មីដល់លោកអ៊ីចឹង ដោយទទួលបានចំណូលដើម្បីចិញ្ចឹមខ្លួនឯង និងម្តាយចាស់ជរា។

ដោយឡែកនៅមុននេះបន្តិច លោកតាវ៉ិច ទ័រ ដែលជាអ្នកដឹកនាំសម្តែងកំប្លែងដ៏ល្បីប្រចាំទូរទស្សន៍ស៊ីធីអិន បានហៅនាយតាកស៊ីមកថតវិញហើយ ក្នុងកម្មវិធីកំប្លែងរឿង២គ្រួសារ ប៉ុន្តែមិនទាន់ទទួលយកចូលធ្វើជាបុគ្គលិកពេញសិទ្ធិដូចដើមវិញទេ នេះបើតាមលោកហេងឡុង បានបញ្ជាក់លើបណ្តាញសង្គមហ្វេសបុក។ ក្រោយពីឃើញសភាពនាយ តាក់ស៊ី បែបនេះ លោកតាវ៉ិចទ័រ បានថ្លែងបែបនេះថា៖ បងប្អូនសូមកុំសើចកុំយំគាត់អី!នៅសល់តែមួយវ៉ាលីនេះទេ។ ឃើញគាត់ផ្ទាល់អ្នកនឹងអាសូរគាត់​។ថ្ងៃទី13/08/2019​នេះ ខ្ញុំនិងក្រុមការងារហៅគាត់មកថតកម្មវិធីគ្រួសារពីរ​CTN.ខ្ញុំសូមអរគុណថ្នាក់ដឹកនាំCTN!

LEAVE A REPLY

Please enter your comment!
Please enter your name here