ដើមទ្រូងស្អាតណាស់ចែ! មាស សុខសោភា លេងឈុតមួយនេះ ពិតជាចាប់អារម្មណ៍ជាខ្លាំងហ្មង

0
250

ដើមទ្រូងស្អាតណាស់ចែ! មាស សុខសោភា លេងឈុតមួយនេះ ពិតជាចាប់អារម្មណ៍ជាខ្លាំងហ្មង

តារាចម្រៀងមាស សុខសោភា បាត់ខ្លួនពីឆាកតន្ត្រីក្នុងស្រុកជាង២ខែទៅហើយ ដែលពេលនេះ នាងកំពុងត្រូវប៉ាន់កើបលុយនៅប្រទេសកាណាដា ព្រោះរាល់ការសម្តែងរបស់នាងមានភ្ញៀវទិញសំបុត្រចូលទស្សនាឡើងពេញៗសាល។ចំណែកការច្រៀងសម្តែងនៅរដ្ឋ Toronto កាលពីពេលកន្លងទៅនោះ មាស សុខសោភា បានតែងខ្លួនយ៉ាងសិចស៊ី ដែលធ្វើឱ្យប្រុសៗកាណាដា មានការជ្រួលច្របល់ដោយសារតែសម្រស់របស់តារាចម្រៀងល្បីល្បាញនេះ បើទោះជាសោភា មានស្វាមីលោកអ៊ឹត រ៉ាដា តាមការពារក្បែរខ្លួនជាប់ជាប្រចាំក្តី។

ក្នុងឈុតរ៉ូបពណ៌ខ្មៅវៀលក្លៀក សោភា ពិតជារំលេចបញ្ចោញដើមទ្រូងមូលក្លំទាំងគូ ធ្វើឱ្យអ្នកទស្សនាកាន់តែមានការចាប់អារម្មណ៍ច្រៀងសម្តែងរបស់នាងថែមទៀត។

ប៉ុន្តែយ៉ាងណា ប្រុសៗទាំងឡាយបានត្រឹមតែគ្រឺតក្នាញ់សម្រស់នាងប៉ុណ្ណោះ គឺមិនហ៊ានសាសងសុំស្នេហាពីនាងឡើយ ព្រោះគ្រប់គ្នាដឹងថា នាងមិនមែនបេះដូងនៅទំនេរឡើយ ជាពិសេសគឺអង្គរក្សរបស់នាងតាមការពារជាប្រចាំ គឺលោកគ្រូពេទ្យអ៊ឹត រ៉ាដា។ថ្វីត្បិតតែមាស សុខសោភា កាន់តែលេងខ្លួនសិចស៊ីជាងមុនមែន ប៉ុន្តែការតុបតែងខ្លួនរបស់នាងមិនដល់ថ្នាក់ជ្រុល នាំឱ្យគេរិះគន់ឡើយ ហើយអ្នកគាំទ្ររបស់នាងបែរជាសរសើរថា តារាថោន រូបនេះ កាន់តែស្អាតជាងមុនទៀតផង។

អ្វីដែលមាស សុខសោភា ញញឹមបិទមាត់មិនជិតនោះ គឺនាងមានការគាំទ្រច្រើនរាល់ការច្រៀងសម្តែងរបស់នាង ពីព្រោះសំបុត្រដាក់លក់ដាច់អស់ៗតែម្តង។ការដែលមាស សុខសោភា នៅតែរក្សាទីផ្សារក្រៅស្រុកខ្លាំងនេះ ចំពេលដែលតារាចម្រៀងខ្លាំងៗមាន ដូចជា ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា និង សួស វីសា ជាដើម បានអាក់ខានចេញទៅរកលុយនៅក្រៅស្រុក ហេតុនេះហើយធ្វើឱ្យទីផ្សារចម្រៀងរបស់សោភា កាន់តែទូលាយថែមទៀតការទៅច្រៀងនៅក្រៅស្រុករបស់សោភា នៅពេលនេះចំពេលដែលដំណឹងនៃការត្រៀមចូលហង្សមាស របស់សោភា កាន់តែល្បីខ្ទរខ្ទារថា នាងនឹងស្ពាយបង្វេចចេញពីថោន ទៅចូលធ្វើជាសមាជិកថ្មីរបស់ហង្សមាស។

ទោះជាយ៉ាងណា មុនពេលសម្រេចិត្តថាទៅហង្សមាស ឬអត់នោះ ស្រាប់តែមានបណ្តាអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីមួយចំនួនបានទូរស័ព្ទទៅស្កាត់ សោភា ដោយឱ្យយោបល់ថា បើនាងទៅហង្សមាស ប្រយ័ត្នដូចខេមរៈ សិរីមន្ត ព្រោះសិរីមន្ត នៅសាន់ដេ ខ្លាំងក្លាណាស់ តែពេលចូលហង្សមាស បែរជាចាញ់ប្រៀបព្រាប សុវត្ថិ ទៅវិញ។ការឱ្យយោបល់នេះធ្វើឱ្យសោភា រារែកចិត្ត ហើយនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ត្រូវតែពិចារណាឱ្យបានច្បាស់លាស់ជាមុនសិនថា ទៅហង្សមាស ឬអត់នោះ គឺមិនអាចគិតរហ័សបានទេ។ ប៉ុន្តែតារាចម្រៀងមួយចំនួននៅហង្សមាស ដែលជាមិត្តភក្តិរបស់នាងបានឱ្យយោបល់ឱ្យនាងទៅហ្នុង (ហង្សមាស) ទៅ បានធ្វើការជាមួយគ្នា តែនាងថា ចាំគិតមើលសិន។

 

LEAVE A REPLY

Please enter your comment!
Please enter your name here