មិនធម្មតាមែន! និយាយលេងសើចច្រើនបន្តិច តែគ្រាន់តែហាមាត់ច្រៀង ពីរោះឡើងព្រឺសម្បុរ (វីដេអូ)

0
278

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambidia បាន​ឈាន​មកដល់​សប្ដាហ៍​ទី ៤ ហើយ ក្នុង​នោះគេ​សង្កេតឃើញ​ពីមួយ​វគ្គ​ទៅមួយ​វគ្គ​មាន​បេក្ខជន​-​នារី​ពោរពេញ​ដោយ​សមត្ថភាព​ជាច្រើនរូប​ដែល​ទទួលបាន «Yes» ពី​គណៈកម្មការ ហើយ​នៅ​ពីក្រោយ​ខ្នង​ពួកគេ ក៏បាន​បង្កប់​នូវ​ប្រវត្តិ​កម្សត់កម្រ​ផ្សេងៗ​គ្នា​ផងដែរ ។​

​ក្នុង​សប្ដាហ៍​នេះ ក៏​មិន​ខុសពី​សប្ដាហ៍​មុនៗ​ប៉ុន្មាន​ដែរ បេ​ក្ខ​នារី លៀង ចាន់​ឡា មាន​អាយុ​ទើបតែ ១៧ ឆ្នាំ មាន​ប្រវត្តិ​កម្សត់ ជា​ក្មេងស្រី​កំព្រា​ឪពុក​តាំងពី​នៅក្នុង​ពោះ​ម្ដាយ សព្វថ្ងៃ​រស់នៅ​គ្មាន​ទីពឹង ខំប្រឹង​រកស៊ី​ចិញ្ចឹម​ម្ដាយ​មួយថ្ងៃ​រស់​មួយថ្ងៃ ប៉ុន្ដែ​បើ​និយាយ​ពី​ទឹកដម​សំឡេង​វិញ ក្មេងស្រី​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ បានធ្វើឱ្យ​ទស្ស​និក និង គណៈកម្មការ​ពេញចិត្ត​តាំងពី​ហាមាត់​ស្រែកច្រៀង​ដំបូង ។​

​ដ្បិតតែ​បេ​ក្ខ​នារី លៀង ចាន់​ឡា មាន​ទឹកដម​សំឡេង​ពីរោះ ប៉ុន្ដែ​នាង​ទទួលបាន «Yes» តែ ៣ ប៉ុណ្ណោះ​ក្នុងចំណោម​គណៈកម្មការ​ទាំង ៤ ដោយ​ការ​ធ្វេស​ប្រហែល​របស់​នាង ។ តោះ​ទស្សនា​វីដេអូ​ការបង្ហាញ​សមត្ថភាព​របស់​បេ​ក្ខ​នារី លៀង ចាន់​ឡា ខាងក្រោម ៖

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here