ឡូយមែន! នរណា​មិន​រំភើប​ ​គីម​ ​ចាន់​បូរមី​ ​ត្រូវ​គូស្នេហ៍​កាដូ​រថយន្ត​ថ្មីសន្លាង​នៅក្នុង​ថ្ងៃ​ពិសេស​

0
293

តារា​សម្តែង​វ័យក្មេង​សាច់​សខ្ចី​ ​គីម​ ​ចាន់​បូរមី​ ​បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើប​ និង ​ស្នាមញញឹម​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​នៅពេល​ដែល​នាង​ទទួល​បាន​នូវ​កាដូ​យ៉ាង​គាប់ចិត្ត​គឺ​រថយន្ត​ស៊េរី​ទំនើប​ពី​សំណាក់​គូស្នេហ៍​នៅក្នុង​ថ្ងៃខួបកំណើត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​។​

​ថ្មី​ៗ​នេះ​ ​គីម​ ​ចាន់​បូរមី​ ​បាន​បង្ហាញ​រូបភាព​រថយន្ត​ស៊េរី​ទំនើប​ពណ៌ស​ថ្មីសន្លាង​ដែល​មានតម្លៃ​​រាប់​ម៉ឺន​ដុល្លារ​ ​រួម​ជាមួយនឹង​បាច់​ផ្កា​យ៉ាង​ស្រស់​ស្អាត​ដែល​ជា​កាដូ​ពិសេស​ពីសំណាក់​លោក​ ​ហ៊ុន​ ​បញ្ញា​បុត្រ​ ​ជាគូ​ស្នេហ៍​នៅក្នុង​ឱកាស​ថ្ងៃខួប​កំ​ណើ​ត​របស់​នាង​ ​។​ ​ក្នុង​នោះ​ ​គីម​ ​ចាន់​បូរមី​ ​បាន​បង្ហោះ​សារ​យ៉ាង​ផ្អែមល្ហែម​ថា ​«​អរគុណ​ចំពោះ​កាដូ​ខួបកំណើត​សម្រាប់​ឆ្នាំនេះ​ ​អរគុណ​ដែល​គោរព​ផ្ដល់​តម្លៃ​ និង ​នៅ​តែ​រក្សា​ការ​ស្រឡាញ់​ ​ភាព​ស្មោះត្រង់​ដូចដើម ​​ដូច​ថ្ងៃ​ដែល​ពួក​យើង​ចាប់ផ្ដើម​ស្គាល់គ្នា​ដំបូង​»​ ។​ ​ជាមួយនឹង​ភាព​ផ្អែមល្ហែម​របស់​តារា​សម្តែង​រូប​នេះ​ក៏​ទទួល​បានការ​កោតសរសើរ​ពី​ភព្វ័​សំណាង​របស់​នាង​ដែល​មាន​គូស្នេហ៍​ជា​បុរស​ល្អ​ចេះ​យល់ចិត្ត​នាង​បែបនេះ​សោះ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ជូនពរ​ឱ្យ​ចំណង​ស្នេហ៍​របស់​ ​គីម​ ​ចាន់​បូរមី​ ​រឹងមាំ​ និង ​ផ្អែមល្ហែម​រហូត​ ​។​ ​

​គីម​ ​ចាន់​បូរមី​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​សម្តែង​វ័យក្មេង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​ ​។ ​នាង​លេចមុខ​នៅក្នុង​ការ​សម្តែង​រឿង​ និង​ ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើន​ដែល​ភាគច្រើន​នាង​គ្រង​តំណែង​ជា​តួឯក​ ​៕​  

LEAVE A REPLY

Please enter your comment!
Please enter your name here