ស្អាតមិនចាញ់ម្តាយទេ! ថា​ ​កែវ​ ​ស្រី​នាង​ ​ស្អាត​ហើយ ​តែ​កុំ​មើល​សម្រស់​កូនស្រី​ពិតជា​​កប់​ណាស់ !

0
133

ស្អាតមិនចាញ់ម្តាយទេ! ថា​ ​កែវ​ ​ស្រី​នាង​ ​ស្អាត​ហើយ ​តែ​កុំ​មើល​សម្រស់​កូនស្រី​ពិតជា​​កប់​ណាស់ !

ស្ងាត់​ៗ​ពេលនេះ​ដែរ​កូន​ស្រី​តែមួ​យ​របស់​តារា​សម្តែង​ ​កែវ​ ​ស្រី​នាង​ ​ធំ​ពេញក្រមុំ​ទន្ទឹម​ម្តាយ​ទៅ​ហើយ​ ​តែ​អ្វី​ដែល​ចាប់អារម្មណ៍​សម្រស់​របស់​កូនស្រី​តារា​សម្តែង​រូប​នេះ​ពិតជា​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល ​ព្រោះ​នាង​មាន​សម្រស់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​មិនចាញ់ម្តាយឡើយ​ ​។​ ​

​អ្នក​ដែល​បានឃើញ​សម្រស់​របស់​កូនស្រី​ ​កែវ​ ​ស្រី​នាង​ ​ដែល​ជា​កូនកាត់​ សុទ្ធតែ​និយាយ​គ្រប់មាត់​ថា​ពិត​ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន​ស្អាត​មិនចាញ់​ម្តាយ​ ​តែ​គេ​មិន​ច្បាស់​ថា​ ​កែវ​ ​ស្រី​នាង​ ​នឹង​ឱ្យ​កូនស្រី​ដើរតាមគន្លង​របស់​នាង​ឬ​យ៉ាងណា​ឡើយ​ ​។​ ​ខ្លះ​លើកឡើង​ថាបើ​មិន​ប្រាប់​គេ​អាច​គិតថា​ជា​ប្អូនស្រី​តារា​សម្តែង​ ​កែវ​ ​ស្រី​នាង​ ​ច្រើនជាង​ ​។​ ​

​បើ​គិត​មកដល់ពេលនេះ​ ​កែវ​ ​ស្រី​នាង​ ​មាន​វ័យ​ក្បែរ​ ​៤០​ ​ឆ្នាំទៅ​ហើយ​តែ​សម្រស់ ​និង ​ការ​តុបតែង​ខ្លួន​ ​របស់​នាង​នៅតែ​ស្រស់​ស្អាត​មិនចាញ់​តារា​ស្រករក្រោយ​ឡើយ​ ​។​

​យូរ​ៗ​ម្តង​ ​កែវ​ ​ស្រី​នាង​ ​បង្ហាញមុខ​នៅក្នុង​ការ​សម្តែង​រឿង​ដែល​សមត្ថភាព​ និង ​ទេពកោសល្យ​របស់​នាង​នៅតែ​ទទួល​បានការ​ចូលចិត្ត​ពី​សំ​ណាក់​អ្នកគាំទ្រ​ដដែល​​ ​ប៉ុន្តែ​យ៉ាងណា​ ​កែវ​ ​ស្រី​នាង​ ​ហាក់​មិនសូវ​រវីរវល់​ជាមួយនឹង​អាជីព​នេះ​ទេ​ ​ព្រោះ​នរណា​ៗក៏​ដឹង​ថាសព្វថ្ងៃ​តារា​រូប​នេះ​មាន​ជីវភាពរស់នៅ​ដូច​សេដ្ឋ​នី​ទៅ​ហើយ​ ​។​ ​ពេលនេះ​ ​កែវ​ ​ស្រី​នាង​ ​ក៏​មាន​ហាង​សា​ឡ​នរ​ហូត​ដល់ទៅ​ពីរ​សាខា​ដែលកំពុងទទួលបានការគាំទ្រពីអតិថិជនផង​ដែរ​ ​៕​ ​

   

LEAVE A REPLY

Please enter your comment!
Please enter your name here