ស្វីតណាស់! គួរឱ្យសរសើរ ប្ដីប្រពន្ធមួយវ័យជាង ៩០ ឆ្នាំមួយគូ នៅផ្អែមល្ហែមខ្លាំង មិនចាញ់ស្នេហាក្មេងៗ (វីដេអូ)

0
92

ស្វីតណាស់! គួរឱ្យសរសើរ ប្ដីប្រពន្ធមួយវ័យជាង ៩០ ឆ្នាំមួយគូ នៅផ្អែមល្ហែមខ្លាំង មិនចាញ់ស្នេហាក្មេងៗ (វីដេអូ) វីដេអូ​ឃ្លី​ប​មួយ​បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​រំភើបចិត្ត និង ​មាន​អារម្មណ៍​កក់ក្ដៅ​យ៉ាងខ្លាំង ដែល​វា​បានបង្ហាញ​ពី​ទង្វើ​របស់​លោកតា​ជនជាតិ​ចិន​ម្នាក់ ថ្វីបើ​មាន​វ័យ​ជរា​ទៅហើយ ប៉ុន្តែ​គាត់​នៅតែមាន​មនោ​សញ្ចា​ត​នា​ជ្រាលជ្រៅ​ចំពោះ​ភរិយា​របស់គាត់ ហើយ​ទំហំ​នៃ​ក្ដី​ស្រឡាញ់​នេះ​បាន​ស្ដែងចេញ​តាមរយៈ​ទឹកចិត្ត​របស់គាត់ ដែល​បាន​ទិញ​ផ្កា​កុលាប​មួយ​បាច់​ជូន​ភរិយា រហូត​ធ្វើឱ្យ​លោកយាយ​ដែលជា​ភរិយា​នោះ​ទប់ទឹក​ភ្នែក​មិនជា​ប់​ឡើយ ។

​បើតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា តា​យាយ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ​ពុំ​ត្រូវ​បានបង្ហាញ​ឈ្មោះ​ឡើយ តែ​ដឹងថាលោកតា​មាន​វ័យ ៩៧ ​ឆ្នាំ ចំណែក​លោកយាយ​ជា​ភរិយា​មាន​វ័យ​ ៩៩ ​ឆ្នាំ ហើយ​ពួកគាត់​រស់នៅ​ទីក្រុង Linyi ខេត្ត​Shandong ប្រទេស​ចិន ។

​យោងតាម​សកម្មភាព​នៅក្នុង​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឱ្យឃើញ​លោកតា និង​ លោកយាយ​ទាំងពីរ​នាក់​​​ស្រឡាញ់គ្នា​ខ្លាំងណាស់ ដោយ​ពួកគាត់​ថ្នាក់ថ្នម និង ​មើលថែ​គ្នា​ទៅវិញទៅមក ជាមួយគ្នានេះដែរ​ពួកគាត់​ទាំងពីរ​បាន​និយាយថា ជីវិត​របស់​ពួកគាត់​ពិតជា​នៅសល់​ពេល​ខ្លី​ខ្លាំងណាស់ ដូច្នេះ​មានតែ​រក្សា​គ្នា ធ្វើ​ល្អ​ជាមួយគ្នា​ឱ្យបាន​ច្រើន​ទើប​ប្រសើរ ៕

សូមទស្សនាវិដេអូខាងក្រោម៖  

 

LEAVE A REPLY

Please enter your comment!
Please enter your name here