បែកពីបងអូនស្អាតជាងមុន! ក្រោយសេដមួយរយៈរឿងលែងលះឥឡូវនេះ ហាន់ ជីអ៊ុន ធ្វើខ្លួនស្អាតលើសដើមទៀត មើលសឹងមិនស្គាល់…..(មានរូបច្រើន)

0
263

បែកពីបងអូនស្អាតជាងមុន! ក្រោយសេដមួយរយៈរឿងលែងលះឥឡូវនេះ ហាន់ ជីអ៊ុន ធ្វើខ្លួនស្អាតលើសដើមទៀត មើលសឹងមិនស្គាល់…..(មានរូបច្រើន)

បរទេស៖តារាកូរ៉េទំាង២នាក់បានលែង លះគ្នាប្រិយមិត្តជាច្រើនច្បាស់ជាធ្លាប់ទស្សនារឿងបំុណផ្ទះជំពាក់ស្នេហ៌ ដែលតួស្រីក្នុងរឿងនោះគឹ ហ៊ានជីអ៊ុននោះ ។ យ៉ាងណាមិញលោកSong Joong Ki បានធ្វើការប្រកាសក្តែងៗក៌ដូចជាមេធាវីបញ្ចាក់ដែលថាលោក Song Joong Ki បានធ្វើការដាក់ពាក្យបណ្តឹងសុំលែងលះអ្នកនាង Song

Hye Kyo នៅឯតុលាការ Family Seoul កាលពីថ្ងៃទី២៦ ខែមិថុនា។ លើសពីនេះទៀតមេធាវីគេក៌បានបង្ហាញពីការប្រកាសផ្លូវការមួយរបស់ Song Joong Ki ដែលលោកបានធ្វើការសុំអភ័យទោស ដែលបណ្តាលឲ្យមានការដាក់ពាក្យបណ្តឹងលែងលះនេះការរកំារកុះដែលឈានដល់ការដាក់ពាក្យលែងលះគ្នានេះក៌ព្រោះហេតុផល គឺភាពខុសគ្នាពីបុគ្គលិកលក្ ខណៈហើយដោយ សារតែមនុស្សពីរនាក់មិនអាចដោះស្រាយបញ្ហាខុសគ្នាបានពួកគេត្រូវបង្ខំឱ្យធ្វើការសម្រេចចិត្តនេះ។

យើងសូម គោរពដោយគោរពតាមការយល់ដឹងរបស់យើងទាក់ទងទៅនឹងការពិតដែលថាយើងមិនអាចបញ្ជាក់លម្អិតបន្ថែមទៀតដោយការគោរពចំពោះជីវិតផ្ទាល់ខ្លួនរបស់តួអង្គទាំងពីរនោះទេ។ “សូម រំលឹកឡើងវិញផងដែលថា Song Joong Ki និង អ្នកនាង Song Hye Kyo បានរៀបការជាមួយគ្នាតំាងពីឆ្នំា២០១៧ មកម្លេះពោលគឺ២ឆ្នំា ក្រោយអ្នកទំាង២បានសំដែងរឿងជាមួយគ្នាយ៉ាងណាមិញក្រោយដំណឹងលែងលះជាផ្លូវការរួចខណៈនេះមេធាវីចាប់ផ្តើមសិក្សាលើទ្រព្យសម្បត្តិដើម្បីបែងចែកគ្នា ចំពោះ Song Joong Ki តម្លៃ​ខ្លួន​របស់​​លោក​បាន​​កើន​ឡើង​តាំង​ពី​មុន​រៀប​ការ​មក​ម្ល៉េះ ហើយ​លោក​​អាច​រក​ចំណូល​បាន​ប្រមាណ ៣៤,៥ លាន​ដុល្លារ ពី​ការ​ថត​ពាណិជ្ជកម្ម​តែ​មួយ​មុខ​ប៉ុណ្ណោះ។

ណែក Song Hye Kyo វិញ​ បាន​ក្លាយ​ជា​តារា​កំពូល​​តាំង​ពី​យូរ​យារ យូរ​ជាង Song Joong Kiយ៉ាងណាមិញ រឿងរ៉ាវ ស្នេហាប្រេះឆា រហូតឈានដល់ ការលែងលះជាផ្លូវការ រវាងអតីតគូស្នេហ៍ដែលជា តារាសម្ដែង ប្រចាំប្រទេសកូរ៉េខាងត្បូង អ្នកនាង Song Hye Kyo ហៅថា ហាន់ ជីអ៊ុន និងលោក Song Joong ki បានល្បីរន្ទឺ សឹងតែគ្រប់ទីកន្លែងទៅហើយ។

ជាពិសេស បន្ទាប់ពីមានបញ្ហា ដ៏សោកសៅនេះភ្លាមៗ គេឃើញថា ភាគីទាំងពីរ មើលទៅពោរពេញ ដោយទុក្ខសោក មិនចាញ់គ្នាប៉ុន្មាននោះទេ ជាពិសេស ហាន់ ជីអ៊ុន ផ្ទាល់តែម្ដង។ ប៉ុន្តែ រហូតមកដល់ពេលនេះ គេឃើញថា តារាស្រីរូបនេះ ហាក់បីដូចជា បានធូរស្រាល របួសផ្លូវចិត្តជាបណ្ដើរៗហើយ ថែមទាំងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយ រូបសម្ផស្សដ៏ស្អាត ប្លែករបស់នាងផងដែរ។ជាក់ស្ដែង កាលពីយប់មិញ ស្រាប់តែលេចមុខ ហាន់ ជីអ៊ុន ក្នុងកម្មវិធីមួយ អមដោយការតុបតែងខ្លួន ដែលមើលទៅផ្លាស់ប្ដូរ សឹងតែ១៨០ដឺក្រេតែម្ដង។

ជាការពិតណាស់ មួយរយៈមុន ហាន់ ជីអ៊ុន និយមស្ទាយ៍ បែបសុភាព សាមញ្ញៗ តែឥឡូវ អូនប្រែហើយ។ កាលពីយប់មិញ នាងបានធ្វើឲ្យ អ្នករាល់គ្នាចំណាំ សឹងតែមិនចង់បាន បន្ទាប់ពីស្លៀកក្នុងឈុតស៊ិចស៊ី ស៊ីអារម្មណ៍ ឃើញហើយចង់ឈាមច្រមុះទៀតផង។ក្នុងពេលនោះដែរ តារាកូរ៉េស្រីរូបនេះ បានអង្គុយនៅតុ ដោយស្លៀកក្នុង រ៉ូបវៀលក្លៀក ដៃតូច បញ្ចេញសាច់សខ្ជី អមដោយការផាត់មុខ យ៉ាងស៊ិចស៊ី ។ លើសពីនេះ ហាន់ ជីអ៊ុន បង្ហាញទឹកមុខយ៉ាងជឿជាក់ ដែលអាចបង្ហាញថា របួសបេះដូងរបស់នាង បានជាសះស្បើយ បណ្ដើរៗហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here