សូមចូលរួមត្រេកអរផង! សិស្សានុសិស្សកម្ពុជា​ ចំនួន​ ៥០នាក់ ទទួលបានមេដាយ​ មាស​ ប្រាក់​ សំរិទ្ធិ​ ពាន​ពិភពលោក ផ្នែកគណិតវិទ្យា នៅប្រទេសជប៉ុន..!

0
138

កាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ សិស្សានុសិស្សកម្ពុជាចំនួន ១៤៩នាក់ បានចូលរួមប្រលង គណិតវិទ្យា ថ្នាក់ពិភពលោកលេីកទី២ នៅទីក្រុង ហ្វូគុអូកាប្រទេសជប៉ុន រៀបចំសហការដោយសាលាវេស្ទេីនអន្តរជាតិ និងក្រុមហ៊ុន ហ្សិន(GENC)។







ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Global Education Network Cambodia បានបង្ហោះសាររៀបរាប់ពីសិស្សានុសិស្សកម្ពុជា ចំនួន ៥០នាក់ ទទួលបានមេដាយ មាស ប្រាក់ សំរិទ្ធិ ពានពិភពលោក ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោក វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង ហ្វូគុអូកា ប្រទេសជប៉ុន នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩នេះ។ ប្រភព៖ Global Education Network Cambodia









LEAVE A REPLY

Please enter your comment!
Please enter your name here