រន្ធត់ចិត្ត ! បុរសម្នាក់បើកឡានដូចហោះ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ ដាច់កង់អស់២

0
112

មានករណីគ្រោះថ្នាក់ចរាណ៍ដ៍សាហាវមួយបានកើតឡើងកាលពីម៉ោង៣យប់មិញនេះ ដោយមានបុរសម្នាក់បានជិះឡាន Prius បានបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ បុកផ្ទះប្រជាពលរដ្ឋ បណ្តាលអោយដាច់កង់ខូចខាតខ្ទេចគ្មានសល់ តែសំណាងមិនមានអ្នករងរបួស។ ហេតុការនេះបានកើតឡើងនៅម្តុំជិតស្តុប វិទ្យាល័យឥន្ទ្រទេវី បង្កការភ្ញាក់ផ្អើរជាខ្លាំង។




រថយន្តខាងលើមានគ្នា៣នាក់ មានស្លាក់លេខ2BB-4464 បើកពីជើងទៅត្បូង យ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុក៍ស្រាប់តែជ្រុលចង្កូតបុកទ្វារផ្ទះប្រជាពលរដ្ឋ បណ្តាលអោយខ្ទេចទ្វារដែក និងទ្វារកញ្ចក់ ចំណែករថយន្តត្រូវបានខ្ទៀតចេញចំងាយ៣០ម៉ែត្រ និងដាច់កង់២។ ក្រោយកើតហេតុសមត្ថកិច្ចក៍បានចុះមកធ្វើការវាស់វែង និងយកទោរក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕









LEAVE A REPLY

Please enter your comment!
Please enter your name here