សេដ្ឋីម៉ាឡេស៊ីម្នាក់ រកឃើញថាជាអ្នកផ្ដល់សេវាកម្មផ្លូវភេទដល់​បុគ្គល​ល្បីៗ និង​ សេដ្ឋីៗ​ជាច្រើន..

0
939

សេដ្ឋីម៉ាឡេស៊ីម្នាក់ រកឃើញថាជាអ្នកផ្ដល់សេវាកម្មផ្លូវភេទដល់​បុគ្គល​ល្បីៗ និង​ សេដ្ឋីៗ​ជាច្រើន..

កាលពីពេល​ថ្មីៗ​នេះ​លោក Jho Low ដែលជា​អ្នកជំនួញ និង​ជា​សេដ្ឋី​ជនជាតិ​ម៉ាឡេស៊ី ត្រូវបាន​រង​ការចោទប្រកាន់​ពីបទ​ផ្តល់​សេវាកម្ម​ផ្លូវភេទ​នៅក្នុង​ក្លឹប​កម្សាន្ត​លំដាប់​អភិជន​មួយកន្លែង នៅ​កូរ៉េខាងត្បូង ។ ​តាមពិតទៅ​លោក Jho Low គឺជា​ភ្ញៀវ VIP នៅ​ក្លឹប​កម្សាន្ត​លំដាប់​អភិជន​មួយកន្លែង​ឈ្មោះ Burning Sun មាន​ទីតាំង​ស្ថិតនៅ​តំបន់ Gangnam ។

​តាម​ការស៊ើបអង្កេត​បា​ន​បង្ហាញឱ្យឃើញថា លោក Jho Low ដែលមាន​ឋានៈ​ជា​ភ្ញៀវ VIP នោះ ក៏​ជា​អ្នកផ្ដល់​សេវាកម្ម​ផ្លូវភេទ ដល់​បុគ្គល​ល្បីៗ និង​សេដ្ឋីៗ​ជាច្រើន​ដែល​មក​កម្សាន្ត​នៅក្នុង​ក្លឹប​មួយ​នេះ ហើយ​ក្នុងចំណោម​នារី​រកស៊ី​ផ្លូវភេទ​ទាំងនោះ មាន​ខ្លះ​ក៏​ត្រូវបាន​ចាប់បង្ខំ ដាក់​ថ្នាំ ទៀតផង ។

​របាយការណ៍​បានឱ្យដឹង​ថែមទៀត​ថា នារី​វ័យ ១៤​ឆ្នាំ​ភាគច្រើន ត្រូ​វា​បាន​រត់​ចេញពី​ក្លឹប​កម្សាន្ត Burning Sun ហើយ​សភាព​របស់គេ​មើលទៅ​ស្រវឹង​ទោ​ទន់ ព្រមទាំង​ត្រូវបាន​គេ​រកឃើញ​មាន​សារធាតុ​ថ្នាំ GBH ផងដែរ (​ថ្នាំ GBH ត្រូវបាន​ប្រើ​ដើម្បី ធ្វើឱ្យ​បាត់​ការចងចាំ​ដែល​ទទួលបាន​ត្រឹម​រយៈពេល​ខ្លី​) ។

​សូមបញ្ជាក់ថា ក្លឹប​កម្សាន្ត​ខាងលើ ជា​ក្លឹប​ដ៏​ល្បីឈ្មោះ និង​មាន​តារា K-pop ព្រមទាំង​អភិជន​ជាច្រើន​ទៅ​កម្សាន្ត ហើយ​វា​ក៏​ជា​ក្លឹប​មួយ​ដែល​ជួប​រឿងអាស្រូវ​ជាច្រើន​ផងដែរ ដូច្នេះហើយ បន្ទាប់ពី​ស៊ើប​ដឹងថា លោក Jho Low ជា​អ្នកដើរតួ​ផ្តល់​សេវាកម្ម​ផ្លូវភេទ ទើប​កាលពីពេល​ថ្មីៗ​នេះ ប៉ូលិស​ក្នុង​តំបន់​បាន​សហការគ្នា​ដើម្បី​ស្វែងរក​ឃាត់ខ្លួន​សួរចម្លើយ ៕

ដោយ៖ ​ម៉ា​នី​

​ប្រភព​៖ worldofbuzz

LEAVE A REPLY

Please enter your comment!
Please enter your name here