កាន់តែយ៉ាប់ ! ចិន ព្រមាននិស្សិតដែលចង់ទៅរៀននៅអាមេរិក ព្រោះខ្លះកំពុងជួបរឿង!

0
80

កាន់តែយ៉ាប់ ! ចិន ព្រមាននិស្សិតដែលចង់ទៅរៀននៅអាមេរិក ព្រោះខ្លះកំពុងជួបរឿង!

នៅថ្ងៃច័ន្ទ ទី ០៣ មិថុនា ២០១៩ នេះ ចិន បាន​ព្រមាន​ដល់​សិស្សនិស្សិត​របស់ខ្លួន អំពី​ហានិភ័យ​នៃ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​រឿង​កំណត់​រយៈពេល និង ការ​បដិសេដ​ទិដ្ឋាការ ចំពេល​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់​រវាង​ប្រទេស​ទាំងពីរ ។

ទំនាក់ទំនង​រវាង​ចិន និង សហរដ្ឋអាមេរិក កំពុងតែ​ធ្លាក់​ដាំ​ក្បាល​ចុះ ដោយសារតែ​ជម្លោះ​ពាណិជ្ជកម្ម, ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei Technologies, ភាព​តានតឹង​ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​កោះ​តៃវ៉ាន់ ។

បើ​យោង​តាម​ក្រសួង​អប់រំ​ចិន បាន​ឱ្យ​ដឹង​ថា និស្សិត​មួយ​ចំនួន​ដែល​ចង់ និង កំពុង​សិក្សា​បន្ត​នៅ​សហរដ្ឋអាមេរិក បាន​ជួប​ប្រទះ​បញ្ហា ដូចជា រយៈពេល​ទិដ្ឋាការ​របស់​ពួកគេ​ត្រូវ​បាន​កម្រិត និង ភាគរយ​ក្នុង​ការ​បដិសេធ​ទិដ្ឋាការ​កើនឡើង​ខ្ពស់​ជាដើម ។ ទូរទស្សន៍​រដ្ឋ​ចិន​បាន​និយាយ​ថា “វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិស្សនិស្សិត​ចិន​ដែល​នឹង​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក ឬ ចង់​បញ្ចប់​ការសិក្សា​របស់​ពួកគេ​ដោយ​រលូន” ។

យ៉ាងណាមិញ ក្រសួងអប់រំ​ចិន​ក៏​បាន​ក្រើន​រំឭក​ដល់​សិស្សនិស្សិត​ចំពោះ​ហានិភ័យ​ខាងលើ ដើម្បី​ឱ្យ​ពួកគេ​យល់ដឹង និង ត្រៀម​លក្ខណៈ មុន​ពេល​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here