លង់ស្នេហ៍ហើយ! ដួង ម៉ានិច ឥលូវទាក់ទាញខ្លាំង បង្ហាញខ្លួនលើកណាមានអ្នកចុច Like កប់ៗ !

0
52

លង់ស្នេហ៍ហើយ! ដួង ម៉ានិច ឥលូវទាក់ទាញខ្លាំង បង្ហាញខ្លួនលើកណាមានអ្នកចុច Like កប់ៗ !

តារា​ស្រី​សម្បូរ​ទេពកោសល្យ ដួង ម៉ា​និ​ច ត្រូវបាន​គេ​ចាត់ទុកថា​ជាតា​រា​សម្តែង​ស្រី​ឈានមុខ​មួយរូប​ក្នុង​ពិភព​សិល្បៈ​ភាពយន្ត​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ ព្រោះ​ខ្សែ​រឿង​ភាគ និង រឿង​ដុំ​ដែល​នាង​បាន​ចូលរួម​សម្តែង​កន្លងមក​នោះ សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ខ្ពស់ ជាក់ស្តែង​ដូចជា​រឿង «​ភ្លើង​» ជាដើម ។​

​មិន​ត្រឹមតែ​ជា​តារា​សម្តែង​ស្រី​ដែល​ពោរពេញ​ដោយ​សមត្ថភាព និង ទេពកោសល្យ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តួឯក​ស្រី​ក្នុង​រឿង​ភាគ «​ភ្លើង​» ដួង ម៉ា​និ​ច រូបនេះ ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​ស្រី​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត និង រាងរៅ​ស្លី​ម​គួរឱ្យ​ស្រឡាញ់​ផងដែរ ។ មិន​ថា​ពេល​បង្ហាញខ្លួន​តាមរយៈ​ក​ម្ម​វិធី​អ្នកសិល្បៈ ឬ តាមរយៈ​ការ​បង្ហោះ​រូប​រូប​លើ​បណ្តាញ​សង្គម​ឡើយ តារា​ស្រី​វ័យក្មេង​រូបនេះ តែង​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​ពី​មហាជន និង អ្នកគាំទ្រ​ជានិច្ច ។

​ជាក់ស្តែង ថ្មី​នេះៗ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​តារា​ស្រី ដួង ម៉ា​និ​ច ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ចាប់អារម្មណ៍ បន្ទាប់ពី​ឃើញ​តារា​ស្រី រូបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ក្រហម​ដ៏​ស្រស់​ឆើតឆាយ បញ្ចេញសាច់ស្មាសរលោង ខណៈ​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​មង្គល​មួយ​នាពេល​កន្លងទៅនេះ ។ រូបភាព​របស់​តារា​ស្រី ដួង ម៉ា​និច្ច មានការ​ចុច​គាំទ្រ​យ៉ាងច្រើន​ពី​មហាជន និង អ្នកគាំទ្រ ហើយ​នៅ​ពីក្រោម​រូបភាព​នោះ គេ​កត់សម្គាល់ឃើញ​មានតែ​ការកោតសរសើរ​លើ​រូប​សម្រស់ និង សរសើរ​ពី​ទេពកោសល្យ​សម្តែង​របស់​នាង​ជា​ហូរហែ ។​

​គួរឱ្យ​ដឹង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តារា​ស្រី ដួង ម៉ា​និ​ច មានការ​ឡើង​កូដ​ខ្លាំង​ក្នុង​អាជីព​សម្តែង ដោយ​ប្រជាប្រិយភាព​របស់​នាង​បាន​ហក់​ឡើង​គួរឱ្យ កត់សម្គាល់ បន្ទាប់ពី​នាង​ចាប់ផ្តើម​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​រឿង​ភាគ​មួយចំនួន ដូចជា «​ហង្ស​បាក់​ស្លាប​», «​ពស់​កេងកង​», «​ភ្លើង​» និង រឿង​ជាច្រើន​ទៀត ជាដើម ដែល​ក្នុងនោះ​ក៏មាន​រឿង​ដុំ​ផងដែរ ៕  

 

LEAVE A REPLY

Please enter your comment!
Please enter your name here