ទើបឆ្លងអាយុ ៣១ ឆ្នាំថ្មីៗ តែសម្រស់តារាស្រី ផេនខេក នៅក្មេងស្អាតដដែល !!

0
98

ទើបឆ្លងអាយុ ៣១ ឆ្នាំថ្មីៗ តែសម្រស់តារាស្រី ផេនខេក នៅក្មេងស្អាតដដែល !!

ឆ្លង​ខួបកំណើត​ឆ្នាំ​ថ្មី​នេះ តារា​ស្រី​ថៃ​ដ៏​មាន​ប្រជាប្រិយភាព​នាង ផេ​ន​ខេ​ក (Pancake Khemanit) មាន​អាយុ ៣១ ឆ្នាំ​ហើយ ដោយឡែក​ថ្វីដ្បិតតែ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​អាយុ​របស់​តារា​ស្រី​ដួង​នេះ​កើនឡើង​បន្តបន្ទាប់ ប៉ុន្ដែ​សម្រស់​របស់​នាង​វិញ នៅតែ​រក្សាបាន​ស្រស់​សោភា​គួរ​ជាទី​គយគន់​មិន​ជិនណាយ​ដដែល ។​

​ធម្មតា ផេ​ន​ខេ​ក ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់​ស្រាប់​ទៅហើយ តែ​នៅពេល​នាង​រំលេច​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ម្ដងៗ តារា​ស្រី​ថៃ​ដួង​នេះ កាន់តែ​ធ្វើឱ្យ​មហាជន​បង្វែរ​ចក្ខុ​សម្លឹង​មើលរូប​សម្រស់រ​បស់​នាង​មិន​ដាក់​ភ្នែក​ដដែល ។ ជាក់ស្ដែង​ថ្មីៗ​នេះ ផេ​ន​ខេ​ក បាន​ស្លៀក​រ៉ូ​ប ២ ឈុត​ដើរ​បង្អួត​សម្រស់​នៅលើ​ឆាក​បង្ហាញ​ម៉ូដ​ប្រកបដោយ​ភាពជឿជាក់​បំផុត ដែល​កំពុងតែ​ត្រូវបាន​មហាជន​ជាច្រើន​ចាប់អារម្មណ៍ ព្រោះ​មិន​ថា​រូបរាង និង ភាព​ស័ក្ដិសម​ទេ ផេ​ន​ខេ​ក ក្ដោប​បាន​ទាំង​ព្រម​តែម្ដង ។

​តោះ​កុំ​ចាំ​យូរ ទស្សនា​ទិដ្ឋភាព​តារា​ស្រី ផេ​ន​ខេ​ក នៅក្នុង​វ័យ ៣១ ឆ្នាំ​ពេល​ស្លៀក​រ៉ូ​ប​បង្អួត​ភាពជឿជាក់​ដូចខាងក្រោម ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here