ចុមយក្ស! បាត់មុខយូរ ស្រាប់តែបែកធ្លាយ Fan Bingbing កំពុងមានផ្ទៃពោះ ?

0
61

ចុមយក្ស! បាត់មុខយូរ ស្រាប់តែបែកធ្លាយ Fan Bingbing កំពុងមានផ្ទៃពោះ ?

ក្រោយពី​ព័ត៌មាន​រឿងអាស្រូវ​គេចពន្ធ​របស់ Fan Bingbing​ បាន​បែកធ្លាយ រយៈពេល​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ នាង Fan ​ហាក់មានភាពស្ងប់ស្ងាត់ប្លែក ដោយមិនសូវបង្ហាញមុខក្នុងអាជីពដូចមុនឡើយ  ។​

​យ៉ាងណាក្តី កាលពីពេល​ថ្មីៗ​នេះ ស្រាប់​តែមាន​ព័ត៌មាន​មួយ​បាន​លើកឡើងថា នាង Fan កំពុងមាន​ផ្ទៃពោះ ហើយ​នាង​កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្តាយ​គេ ដោយ​កូន​ក្នុង​ផ្ទៃ​នេះ​ជា​កូន​រវាង​នាង និង ​មិត្ត​ប្រុស Li Chen ។

នាង Fan ក៏ត្រូវបាន​គេ​លួច​ថតផងដែរ ដោយ​គេកត់សម្គាល់ឃើញនាង​ហាក់​មានសាច់ធាត់​ជាង​មុន តែក្នុងសភាព​ដូចជាហើម និង ​កំពុងមាន​បញ្ហា​សុខភាព ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ភាគច្រើន​សន្និដ្ឋានថា នាង​ប្រហែលជា​ចាញ់កូន ។ ព័ត៌មាន​នេះដែរ​ពុំ​ត្រូវបាន​នាង​ទទួលស្គាល់ ឬ បដិសេធ​ទេ ហេតុនេះ​វា​កំពុង​ត្រូវបាន​គេ​និយាយ​តៗ​គ្នា​ពេញ​បណ្តាញ​សង្គម ។

គួរ​រំឭក​ដែរ​ថា នាង Fan និង មិត្ត​ប្រុស Li គ្រោង​នឹង​រៀបការ និង កសាង​គ្រួសារ​នៅ​ចុងឆ្នាំ ២០១៨ តែ​គម្រោង​នោះ​ក៏ត្រូវ​ខកខានទៅ​វិញ ក្រោយពី​រឿងអាស្រូវ​គេចពន្ធ​របស់​នាង​បាន​បែកធ្លាយ ហើយ​ក្រោយមក​គេ​លេច​ឮថានាង និង មិត្ត​ប្រុស​បាន​រៀបការ​លួចលាក់​នឹង​គ្នា តែ​រឿងនេះ​ពុំដែល​ត្រូវបាន​បញ្ជាក់​ពី​មាត់​នាង Fan នោះទេ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here