កុំដាច់ចិត្តពេក! សូមជួយគាំទ្រ បន្លែគ្មានជាតិគីមីរបស់អ្នកស្រុកកញ្ជៀចផង បងប្អូន !!

0
1243

កុំដាច់ចិត្តពេក! សូមជួយគាំទ្រ បន្លែគ្មានជាតិគីមីរបស់អ្នកស្រុកកញ្ជៀចផង បងប្អូន !!

បញ្ហាគីមី នៅលើចំណីអាហារ និង បន្លែ គឺជាប្រធានបទមួយយ៉ាងក្តៅគគុក សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ  ជាពិសេសអ្នករស់ទីប្រជុំជន និង ទីក្រុងភ្នំពេញតែម្តង ដែលបញ្ហាទាំងនេះបានធ្វើឱ្យពួកគាត់មានការព្រួយបារម្ភគ្រប់គ្នាអំពីផលប៉ះពាល់លើសុខភាពរបស់ពួកគាត់ ។

ដោយមានការយល់ដឹងអំពីផលប៉ះពាល់ផ្នែកសុខភាព ដោយសារតែការប្រើប្រាស់ថ្នាំគីមីទៅលើបន្លែនោះ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិ អ្នកតាជ័យ , ត្រពាំងប្រស្រែលិច និង ភូមិត្រពាំងប្រស្រែកើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងវិញម្តង គឺពួកគាត់បានដាំបន្លែសិរីរាង្គ ឬ បន្លែគ្មានសារធាតុគីមី ដូ​ច្នេះសូមបងប្អូនជួយគាំទ្រពួកគាត់ទាំងអស់គ្នាផង ។

បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា ឃុំគោកគង់លិច បានបង្ហោះរូបភាព ជាមួយការសរសេរសារថា ប្រជាពលរដ្ឋ នៅក្នុងភូមិអ្នកតាជ័យ ភូមិត្រពាំងប្រស្រែលិច និង ភូមិត្រពាំងប្រស្រែកើត បានដាំបន្លែធម្មជាតិ គ្មានគីមីគ្រប់ប្រភេទរហូតដល់ ទៅ ១២ ហិកតាឯណ្ណោះ ហើយពួកគាត់សង្ឃឹមថា បងប្អូន នឹងជួយគាំទ្របន្លែរបស់ពួកគាត់ទាំងអស់គ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here